១ រលាកស្រទបស្រូវគឺជាអ្វី?
គឺជាប្រភេទជំងឺលើដំណាំស្រូវម្យ៉ាងដែលបង្កឡើងដោយភ្នាក់ងារចំលងរបស់ផ្សិតឈ្មោះRhizoctonia solani ។
ជាទូទៅយើងអាចសង្កេតឃើញរោគសញ្ញាណនៃជំងឺនេះចាប់ផ្តើមលេចចេញនៅដំណាក់កាលបែក គុម្ព រហូតដល់ស្រូវដាក់ទឹកដោះ ។ ពោលគឺមានស្នាមអុចដាមជាប់នៅលើស្រទបនៃដើមស្រូវដែលមានទំហំ ១ ទៅ៣ សម រាងរង្វង់ពងក្រពើ មានពណ៌ប្រភេះ នៅលើស្លឹក គួរស្រូវមានស្នាមអុចពណ៌ ប្រភេះនៅចំនុចកណ្តាល ហើយនៅគែមនៃចំនុចមានពណ៌ត្នោត ។
៣ តើវារាលដាលយ៉ាងដូចម្តេច?
ជំងឺនេះវារាលដាល់ខ្លាំងនៅអាកាសធាតុក្តៅ និងមានសំណើមខ្ពស់ ។ មិនតែប៉ុណ្ណោះការប្រើជី អាសូតលើសកំរិត និងស្ទូងឫ ព្រោះមានដង់ស៊ីតេខ្ពស់ គឺជាមូលហេតុដែលធ្វើអោយជំងឺនេះមានការ រីករាលដាលខ្លាំង ។
៤ តើបច្ចុប្បន្នវាកើតមាននៅតំបន់ណាខ្លះ?
បច្ចុប្បន្ននេះវាកើតមាននៅគ្រប់តំបន់ទាំងអស់ ក្នុងផលផិតកម្មដំណាំស្រូវ។ដូចជានៅប្រទេសហ្វីលីពីន ឥណ្ឌា ជប៉ុន ចិន វៀតណាម ថៃ និងកម្ពុជា ។
៥ វិធានការកំចាត់
››វិធានការបង្កា
១ ក្រោយពេលប្រមូលផលរួច ចាំបាច់ត្រវការភ្ជួរដីនិងត្រូវធ្វើការដាក់ជីកំប៉ុស្តិ៍ ទាប់បាតហើយត្រូវធ្វើការដាក់ជីគីមី (NPK) ឲបានត្រឹមត្រូវទៅតាមកំរិតណែនាំនៃប្រភេទដី។
១ ក្រោយពេលប្រមូលផលរួច ចាំបាច់ត្រវការភ្ជួរដីនិងត្រូវធ្វើការដាក់ជីកំប៉ុស្តិ៍ ទាប់បាតហើយត្រូវធ្វើការដាក់ជីគីមី (NPK) ឲបានត្រឹមត្រូវទៅតាមកំរិតណែនាំនៃប្រភេទដី។
២ ត្រូវធ្វើការជ្រើសរើសរកពូជដែលមានសុខភាពល្អ(ដោយអុំ ស្ទៃ ឫដោយសូលុយស្យុងទឹកអំបិល)
៣ បើសិនជាយើងសង្កេតឃើញមានវត្តមាននៃជំងឺរលាកស្រទបលើគ្រាប់ស្រូវ យើងត្រូវធ្វើការ ប្រឡាក់ថ្នាំពុលកសិកម្ម (ថ្នាំផ្សិត) មុនពេលយកទៅសាប រឺព្រោះ ដោយត្រូវពិគ្រោះជាមួយអ្នកបច្ចេក ទេសផ្នែកការពារដំណាំ ។
៤ ត្រូវធ្វើការកាត់បន្ថយនូវចំនួនដង់ស៊ីតេដើមស្រូវនៅក្នុងស្រែឲបានសមស្រប និងធ្វើការបង្ហូរទឹក ចេញពីស្រែនៅដំណាក់កាលបែកគុម្ពអតិបរមាចំនួន ២ ទៅ៣ថ្ងៃ ។
៥ ត្រូវធ្វើការសម្អាតស្មៅនៅក្នុងស្រែជាប្រចាំឲបានស្អាត
៦ បើសិនជាជំងឺនេះមានការរីករាលដាលខ្លាំង ត្រូវធ្វើការដុតជញ្រ្ចំងក្នុងស្រែនោះចោល តែវិធានការ នេះអាចធ្វើឲមានផលប៉ះពាល់ដល់មីក្រូសរីរាង្គដែលជាសារធាតុចាំបាច់សម្រាប់ការលូតលាស់របស់ រុក្ខជាតិ ។
វិធានការចំចាត់
១ ត្រូវធ្វើការដកចោលជាបន្ទាន់នូវដើមស្រូវណាដែលទទួលរងការបំផ្លាញពីជំងឺរលាកស្រទប ។
២ ត្រូវធ្វើការបាញ់ថ្នាំពុលកសិកម្ម Carbendazim 50WP (1g/1) ឲស្របតាមការណែនាំរបស់អ្នកបច្ចេក ទេសផ្នែកការពារដំណាំ ។
No comments:
Post a Comment