សត្វល្អិតដែលបំផ្លាញលើដំណាំប៉េងប៉ោះ

1-លក្ខណៈទូទៅនៃទ្រីប              

. ក.លក្ខណៈរូបសាស្រ្ត

                        ទ្រីប មានឈ្មោះវិទ្យាសាស្រ្ត​ Thrip tabaei​​ ស្ថិតក្នុងគ្រួសារ Thripidae និងមានឈ្មោះ​អង់គ្លេស Thrip ។ ទ្រីប ពេញវ័យ មានពណ៌ស ព្រលែត ពេលខ្លះមានពណ៌ ក្រហមភ្លាវដែល​មានប្រវែង ១សម ទៅ ១,២ស.ម។ វាមានទ្រូងពណ៌ក្រហម និងអង់តែនរបស់វាផ្សំឡើងដោយ អង្កត់ខ្លីចំនួន ៧កង់។ អង្កត់ទី៣ នៃ​អង់តែន​​មានពណ៌លឿង និងជាញឹក ញាប់គេឃើញចុងអង់តែនមានពណ៌ក្រម៉ៅ។ ជើងវាមាន​ពណ៌ប្រផេះ​ ស្លាប​មាន​​​រាងស្រួចទ្រវែង លឿងភ្លាវ និងអមតាមគែមដោយរោម ទន់វែង។ ប្រអប់ជើងមាន សណ្ឋានជា​ប្រអប់ជប់​ដែល​អាច​ធ្វើឲទ្រីប តោងជាប់បានល្អទៅលើផ្ទៃស្លឹក។ ពងទ្រីបមានពណ៌ស រាងមូលទ្រវែង ប្រវែង ០,២៦ម.ម ពង​ទាំង​នោះ​​​មេវាពងដាក់នៅក្នុងជាលិកាផ្នែកខាង ក្រោមស្លឹក។ កូនញាស់មានពណ៌លឿង ព្រលែត ឬ បៃតង់។

                        ខ. លក្ខណៈជីវសាស្រ្ត

                                ទ្រីបនៅពេលពេញវ័យវាលាក់ខ្លួននៅក្រហែងដី ឬ ក្រោមដី កាកសំណល់រុក្ខជាតិ​​ ក្នុងដីជុំវិញ ចំការ ឬ តាមសំបកដើមត្រប់ និងម្ទេសស្ងួតៗ​ ដែលរក្សាទុក។ ការលាក់ខ្លួនទាំងនេះមានច្រើនបំផុតទៅចំការក្នុង​ថ្នាំ​ជក់​ និងចំការនៅជុំវិញនោះ។ ក្នុងករណីដែលវាលាក់ខ្លួនពុំមានដាំដំណាំទេនោះ វាត្រូវរាតត្បាតលើស្មៅ ចង្រៃដែល​ស្ថិតជុំវិញនោះ។ ក្នូងរយៈពេល ២០ ទៅ ២៥ថ្ងៃ មេទ្រីបមួយអាចពងដាក់ ក្នុងជាលិការុក្ខជាតិ បានប្រមាណ ១០០ ពង ដែលពងទាំងនោះញាស់នៅក្នុង ៣ ទៅ ៥ថ្ងៃ បន្ទាប់ពីពងរួច។ កូនដែលញាស់ចេញ ពីពងចាប់ផ្តើម បឺតជញ្ជក់​រុក្ខរស​​ពីជាលិកាស្លឹក។ កូនញាស់រស់នៅលើស្លឹករយៈពេល ៨ ទៅ ១០ថ្ងៃ រួចក៏ចូលទៅ ក្នុងក្រហែងដី​រហូតជម្រៅ ១៥ស.ម ដែលនៅទីនោះវាក្លាយជាទ្រីបពេញវ័យហើយមានស្លាប។ ការសំងំ នៅក្នុងដីមានរយៈពេល ៤ ទៅ ៥ថ្ងៃ​ បន្ទាប់​​​​​​​​ពីមានស្លាបពេញលេញហើយ វាក៏ចេញមកខាងក្រៅ ដើម្បី មករាតត្បាតជាថ្មី។ មួយ​វដ្ត​ជីវិតទ្រីប​ត្រូវ​ចំណាយ​ពេល​ពី ១៥​ ទៅ ៣០ថ្ងៃ សម្រាប់ពង។

II-ដង្កូវហ្វូង

                   ក. លក្ខណៈរូបសាស្រ្ត

                   ដង្កូវហ្វូង មានឈ្មោះវិទ្យាសាស្រ្ត​ Spodoptera Exigua ស្ថិតក្នុង គ្រួសារ Noctuidae មានឈ្មោះអង់គ្លេស Beet Armyworm និងស្ថិតក្នុងលំដាប់ Lepidoptera ។ មេអំបៅ​មាន​​​​​​​ដងខ្លួនប្រវែង ១៤ម.ម​និងគម្លាត​​​ស្លាបមានប្រវែង ៣០ម.ម។ ស្លាបខាងមុខមានពណ៌​ត្នោតភ្លាវ​ ​ដែលមាន​ចំណុច​​ស្នាម​​​ពណ៌  លឿង ស្លាបនេះមានខ្សែបន្ទាត់ខ្មៅជាសំគាល់នៅឯជ្រោយស្លាបដែលមានចំណុចអុច

ពណ៌ខ្មៅចំនួន ៦ ទៅ ៧  ស្លាបខាង​ក្រោយ​ពណ៌ថ្លា ខ្លួនរបស់វា ពណ៌ត្នោត ប្រផេះ។​ ដង្កូវដង្កូវហ្វូងមានប្រវែង ២៣ ទៅ ៣០ម.ម ពណ៌សំបុរ ផ្លាស់ប្តូរ​ទៅ​តាម​​ការ​រស់​​​នៅរបស់វា។ ពោះខាង​មុខរបស់​វា​​មាន​ពណ៌បៃតងខ្ចី ខ្នងមានពណ៌ត្នោតខ្ចី និងមានស្នាម ឆ្នូត​ (ខ្សែ​បន្ទាត់​​តូច​ឆ្មា​​ពណ៌ត្នោត)។​ តែបើរស់​នៅដា​ច់​​​ជាក្រុមវិញ​ ពណ៌បៃតងប្រែទៅជាពណ៌ត្នោត។ ដង្កូវហ្វូង​នៅ តូច​​មាន​ពណ៌បៃតង ភ្លាវក្បាលមានពណ៌ខ្មៅ ដង​ខ្លួន​រលីង ហើយមានសរសៃសូត្រឆ្មាៗ ខ្លះៗ​​។ ​ ដឹកឌឿដង្កូវហ្វូង មានប្រវែង ១៥ម.ម។
                        ខ. លក្ខណៈជីវសាស្រ្ត
                                មេអំបៅពងរាងជាកញ្ជុំជាច្រើនរហូតដល់  ២០០ពង ដែលពងនៅលើស្លឹក ដើម ឬ ក៏នៅ​​ស្លឹកស៊ុប​ទ្រប់។ សត្វនេះវាពងបានច្រើនរហូតដល់រាប់លានពង ប៉ុន្តែតែជាមធ្យមចំនួន ៥០០ពង ២ ទៅ ៣ថ្ងៃ ក្រោយមកពង​ទាំង​នោះក៏ញាស់ជាកូននោះ ដំបូងវានៅផ្តុំគ្នាក្រោយមកក៏បែកគ្នា ដោយ​មាន​សរសៃ​​​​​សូត្ររាងខ្លួន វាញាស់នៅ​ពេល​ថ្ងៃ​ សកម្មភាពបំផ្លាញនៅពេលយប់។ ដង្កូវហ្វូងវាពួន​ជ្រកនៅពេល​​ថ្ងៃ​ គឺ​នៅគល់ដំណាំ សីតុណ្ហភាព​សមស្រប​ពី ២៥ ទៅ ៣០អង្សាសេ វាអាចរស់​នៅ។ ដឹកឌឿរបស់​​វារស់នៅ​ក្នុ​ងដីដែលមានស្រទាប់ដីរាក់ ក្នុងចន្លោះ​សីតុណ្ហភាព​​ពី ២៥ ទៅ ៣០អង្សាសេ ក្នុងរយៈពេលមួយអាទិត្យ។

                        គ. លក្ខណៈនៃការបំផ្លាញ

                ពេលញាស់ដង្កូវហ្វូងបំផ្លាញតួស្លឹកជាបន្តបន្ទា​​ប់​ ហើយរូ​បរាងដង្កូវក៏​ប្រែប្រួល ការបំផ្លាញក៏រិតតែ ធ្ងន់ធ្ងរ និងស្លឹកដំណាំក៏មានការខូចខាតសឹងតែទាំងអស់ លើកលែងតែទ្រនង់កណ្តាល។ នៅក្នុងចំការនិមួយៗ ពោរពេញទៅដោយដង្កូវហ្វូង គេឃើញស្លឹកបានជ្រុះស្ទើរតែទាំងអស់។ ការបំផ្លាញរបស់វានៅលើដំណាំ ដូចជា បណ្តូលផ្កា និងផ្លែ​​ 

                        ឃ. វិធានការណ៍ការពារ និងកំចាត់

                                ធ្វើការសម្អាតស្មៅ ការភ្ជួរត្រោឡប់ដីឲបានច្រើនសារ​​ និងលៃលកពេលនៃការដាំដុះកាត់ស្លឹក និង​ការ​​កាត់មែកប៉េងប៉ោះ អាចជួយ មិនឲមានវត្តមានដង្កូវកើតឡើង។ ម្យ៉ាងទៀតការធ្វើអនាម័យក្នុងចំការ និងការ​ផ្លាស់​​ប្តូរ​មុខដំណាំ ការប្រើអន្ទាក់ពន្លឺពណ៌​បៃតង និងអន្ទាក់ពណ៌លឿងខ្ចី ជួយកំចាត់មេអំបៅរបស់ដង្កូវហ្វូង​ ​ការ​បញ្ជូល​ទឹក​ត្រាំដីក្រោយពេលប្រមូលផល វិធានការដ៏ប្រសើរ ក្នុងការកំចាត់ដឹកឌឿដែលនៅសល់ក្នុងដី(Talekar, 1995)​។

III-ដង្កូវស៊ីរួងផ្លែ

                        ក. លក្ខណៈរូបសាស្រ្ត

                        ដង្កូវស៊ីរូងផ្លែ មានឈ្មោះវិទ្យាសាស្រ្ត​ Helicoverpa armigeraស្ថិតក្នុងគ្រួសារ Noctuidae មានឈ្មោះអង់គ្លេស Tomato fruitworm និងស្ថិតក្នុងលំដាប់ Lepidoptera។ មេអំបៅមានទំហំ ១៥ ម.ម ហើយគន្លាក ស្លាបមានប្រវែង ៤០ម.ម ជាទូទៅពណ៌ត្នោត ទៅជាពណ៌បៃតង ឬ ខ្មៅប្រផេះ។ ស្លាបខាងមុខ​ពណ៌​បៃតង​​ខ្ចី គែមស្លាបមានចំនុចខ្មៅចំនួន ៧តំរៀបជាជួរ និងមានស្នាមពណ៌ត្នោតទំហំ ៣ ទៅ ៤ម.ម ស្ថិតនៅ​ចំ​កណ្តាល​ស្លាប។ ស្លាបខាងក្រោយពណ៌ប្រផេះ ផ្នែកក្រោមស្លាបស្នាម​បន្ទះ​ពណ៌​ត្នោតខ្មៅ នៅតាមគែមស្លាប។ ដង្កូវដែលពេញវ័យមានប្រវែង ៤០ម.ម ពណ៌ប្តូរជានិច្ច​ ដោយប្តូរពីត្នោតខ្មៅទៅជាពណ៌បៃតង ឬ លឿង។​ ដឹកឌឿ​​មាន​ប្រវែង ១៥ ទៅ ២៥​ម.ម មានពណ៌ក្រហមជាំ​ដែលមានស្ទិចម៉ាត (Stigmates) ពណ៌ត្នោតក្រម៉ៅ ហើយ​ចុង​ពោះ​​របស់វាមានរាងជាពីរគន្លាក់អមសងខាងមា​នចំនុច ១ម.ម។

                        ខ. លក្ខណៈជីវសាស្រ្ត

                                ដឹកឌឿរបស់មេអំបៅចោះផ្លែក្រាំងនៅក្នុងដី ឬ នៅក្នុងផ្លែ ប៉ែងប៉ោះ ហើយបានក្លាយទៅជាមេអំបៅ​នៅពេលដល់កាលកំណត់របស់វា។ មេអំបៅទាំងនោះបានពងដាក់នៅលើស្លឹក​ ឬ គល់ដំណាំ រាយដាច់ពីគ្នាជាកញ្ចុំ ចំនួន ៧៥០ពង។ ហើយចាប់ផ្តើមញាស់ទៅតាមសីតុណ្ហភាពខុសៗ គ្នាវាមិន លើសពី មួយអាទិត្យ។
                        កូនដង្កូវបានបំផ្លាញដំណាំប្រហែលជាពីរសប្តាហ៍ ហើយក៏ចូល ទៅក្នុងដី ឬ នៅក្នុងផ្លែក្លាយទៅជា ដឹកឌឿ។ មួយវដ្តជីវិតរបស់វាមានរយៈពេល ២៨ថ្ងៃ នៅរដូវដែលមានសីតុណ្ហភាពខ្ពស់។ មេអំបៅ​ចំណាស់អាច​បង្កើត​​​​កូនចៅ បានពី ២ ទៅ ៤ជំនាន់ ក្នុងមួយឆ្នាំ។

                        គ. លក្ខណៈនៃការបំផ្លាញ

                                មេអំបៅចំណាស់គេឃើញមានពីរក្រុម។ ក្រុមថ្មីរបស់វា បង្ហាញឲឃើញច្បាស់ជាងក្រុមដ៏ទៃ​ទៀត​ផ្នែកខាងកំណាត់ក្បាល (ប្រអប់មាត់ធំ)។ កូនដង្កូវតូចៗ វាទំលាក់ខ្លួនតាមសរសៃសូត្រមកបំផ្លាញដំណាំ​វិញដែរ។ នៅពេល ដែលដង្កូវពេញរូបរាងវាគ្មានសរសៃសូត្រទេ​ ហើយផ្លាស់ទីដោយជើងក្នុង។​ គេសង្កេតឃើញមេអំបៅ​របស់​វា​នៅ​​រដូវដាំដុះពិសេសដំណាំពណ៌បៃតង។​ វាអាចស៊ីបំផ្លាញជាហ្វូងៗ ឬ​ តែឯងក៏មាន។  មេចំណាស់អាចពន្យាពេល​ពងរបស់វា​បាន។ នៅពេលមេឃ ស្រឡះល្អវាពងដាក់លើស្លឹកក្បែរទងផ្កា។

                      ឃ.វិធានការណ៍ការពារ និងកំចាត់

                                វិធានការណ៍ការពារ និងកំចាត់ទៅលើការរាតត្បាត របស់     ដង្កូវស៊ីរូងផ្លែមាន៖
-       សម្អាតស្មៅ ភ្ជួររាស់ត្រលប់ដីឲបានច្រើនសារ និងពន្យាពេលដាំដុះមួយរយៈ
-       ត្រូវបូមទឹកពន្លិចដីចំការក្រោយពេលប្រមូលផល (៧​​ ទៅ ១០​ថ្ងៃ) ពិសេស បណ្តាដំណាំដែល​ធ្លាប់​​​​រងការរាតត្បាតពីសំណាក់ដង្កូវនេះ។
-       ការប្រើអន្ទាក់ភ្លើងពណ៌បៃតង ​និងអន្ទាក់សត្វល្អិតពណ៌លឿងខ្ចី ជួយកំចាត់ មេអំបៅ​របស់​ដង្កូវ​​ចោះផ្លែ។

No comments:

Post a Comment